កាលពីថ្ងៃទី0២ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី១៥ ជូនដល់សិស្សានុសិស្សបញ្ចប់ការ សិក្សាថ្នាក់មត្តេយ្យសិក្សា ឆ្នាំសិក្សា២០១៩-២០២០ ដែលកម្មវិធីបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ចាងហ្វាង រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ កម្មវិធីនេះធ្វើឡើងដើម្បីជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះទូទៅតាមកម្រិតភូមិ សិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់កម្រិត ថ្នាក់មត្តេយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សកម្មភាពបន្ថែមក្នុងពធីប្រគល់វិញ្ញាបនបត្រសិស្សថ្នាក់មត្តេយ្យសិក្សា
ចែករំលែកអត្ថបទនេះ