កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ គណៈកម្មការ នៃសាលារៀនអន្តរទ្វីប អាមេរិកាំង បានសហការជាមួយក្រុមហ៊ុនជីបម៉ុងគ្រុបដើម្បីរៀបចំកម្មវិធី «ខ្ញុំឆ្នើម» ដោយវាគ្មិនមកពីក្រុមហ៊ុន ជីបម៉ុងគ្រុប គឺលោក សុខ សុភ័កិ្ត ជាគ្រូបណ្តុះបណ្តាលធនធានមនុស្ស មកធ្វើបទបង្ហាញអំពី ខ្ញុំឆ្នើម សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។កម្មវិធីនេះធ្វើឡើង ដើម្បីចែករំលែកចំណេះដឹងពីភាពជោគជ័យ និងការកំណត់គោលដៅ ដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ វាគ្មិនបានបង្ហើបអំពីគន្លឹះខ្លះៗមានដូចជា ការស្គាល់ខ្លួនឯងឱ្យច្បាស់ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ហើយដើម្បីជោគជ័យ ទាល់តែយើងមានគោលដៅឱ្យច្បាស់ ពីព្រោះយើងស្គាល់ពីខ្លួនយើងច្បាស់ យើងនឹងដឹងថាខ្លួនឯងមានចំណុចខ្លាំងទៅលើអ្វី និងខ្សោយទៅលើចំណុចអ្វី ហើយអ្វីជាគោលដៅត្រូវធ្វើនៅថ្ងៃអនាគត។អត្ថបទដកស្រង់ពីអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ