ក្នុងសប្តាហ៍ទី០១ ខែមិថុនា ឆ្នាំ២០១៩ នេះ អ្នកគ្រូ លោកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកំាង នៅតាមសាខាបានរៀបចំធ្វើបំណិនជីវិត មានដូចជា បង្គាស្រុះ ឆាងាវអំពិលទុំ មីឆាសាច់គោ មាន់ដុតកូកា និងឆាឡុកឡាក់សាច់គោ ដោយលោកគ្រូ អ្នកគ្រូ បានប្រាប់ឈ្មោះអាហារដែលត្រូវធ្វើ រួមទាំងណែនាំឱ្យស្គាល់សម្ភារ គ្រឿងទេស និងរបៀបចម្អិនទៅតាមដំណាក់កាលទៅតាមឈ្មោះអាហារ។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមចម្អិនអាហារទំាងនោះ និងភ្លក្សរសជាតិដ៏ឆ្ងុយឆ្ងាញ់ និងប្រកបដោយភាពសប្បាយរីករាយ ហើយជាពិសេសបំណិនជីវិតនេះជួយឱ្យសិស្សានុសិស្សមានការផ្លាស់ទង្វើអវិជ្ជមានមួយចំនួនរបស់គាត់ឱ្យប្រសើរទៀតផង។
ចែករំលែកអត្ថបទនេះ