កាលពីថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង បាននាំគ្រូផ្នែកមត្តេយ្យ និងបឋមសិក្សា ប្រមាណជាង៥០នាក់ ទៅសិក្សាឈ្វេងយល់ពីរោងចក្រផលិតទឹកដោះគោ អង្គរមីល ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ។ តំណាងម្ចាស់រោងចក្របានទទួលស្វាគមន៍លោកគ្រូអ្នកគ្រូ យ៉ាងកក់ក្ដៅ និងបានរៀបរាប់ពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនផង ព្រមទាំងខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រផលិតទឹកដោះគោឱ្យលោកគ្រូ អ្នកគ្រូ ដឹងច្បាស់ផងដែរ។ ក្នុងនោះក៏មានដែរ ការសួរសំណួរទៅកាន់តំណាងម្ចាស់រោងចក្រ ដើម្បីទទួលបានចំណេះដឹងបន្ថែមទាក់ទងនឹងការផលិតទឹកដោះគោ ឬផលិតផលដែលជារូបធាតុដើម និងភ្លក់រសជាតិនៃទឹកដោះគោដែលផលិតចេញពីរោងចក្រដោយផ្ទាល់។ ការចុះកម្មសិក្សានេះ ធ្វើឡើងក្នុងគោលបំណងឱ្យលោកគ្រូអ្នកគ្រូបានសិក្សាឈ្វេងយល់ច្បាស់ពីរោងចក្រ និងសង្វាក់ផលិតកម្មទឹកដោះគោជាក់ស្ដែង ដើម្បីបង្កើតចំណេះដឹងទូទៅរបស់ខ្លួនក្នុងការបង្រៀនសិស្សានុសិស្សឱ្យកាន់តែទូលំទូលាយ។ គណៈកម្មការសាលាមិនត្រឹមតែពង្រឹងលើផ្នែកគរុកោសល្យបង្រៀនតែមួយមុខប៉ុណ្ណោះទេ តែជាមួយនឹងគ្នានេះ គណៈកម្មកាក៏បានបញ្ជ្រាបចំណេះដឹងលើផ្នែកចំណេះទូទៅក៏សំខាន់ដែរ ដើម្បីផ្សារភ្ជាប់ទៅនឹងការបង្រៀនរបស់លោកគ្រូអ្នកគ្រូឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀនសិស្ស។ អត្ថបទដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ