កាលពីថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំលោកគ្រូ អ្នកគ្រូបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទាំងបីសាខា ប្រមាណ៦០នាក់ បានចុះកម្មសិក្សារោងចក្រផលិតទឹកស្អាតនិរោធន៍ ស្ថិតនៅឯភូមិឬស្សីស្រស់ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រធាននាយកដ្ឋានផលិតកម្ម និងផ្គត់ផ្គង់ទឹកស្អាតរូបនេះ ក៏បានរៀបរាប់ពីប្រវត្តិខ្លះៗរបស់រោងចក្រផលិតទឹកស្អាតក្នុងទីក្រុងភ្នំពេញ ឱ្យគ្រូបង្រៀនសាលារៀន អន្តរទ្វីប អាមេរិកាំង ស្ដាប់ផងដែរ។ លុះពេលឆ្លងកាត់ដំណាក់ចម្រោះរួចហើយ គេនឹងបង្ហូរទឹកទាំងនោះចូលទៅក្នុងអាងស្ដុកទឹក ដែលជាដំណាក់កាលចុងក្រោយ ហើយទឹកទាំងនេះអាចចែកចាយដល់ប្រជាពលរដ្ឋប្រើប្រាស់បាន។ ដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រផលិតទឹកស្អាតនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកផ្សព្វផ្សាយ អប់រំចំណេះដឹង និងបណ្ដុះស្មារតីលោកគ្រូអ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ឱ្យចូលរួមសិក្សាឈ្វេងយល់ពីប្រព័ន្ធចម្រុះទឹកស្អាត និងសេវាផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីយកចំណេះដឹងទាំងនោះមកចែករំលែកដល់សិស្សានុសិស្សរបស់ខ្លួន។
ចែករំលែកអត្ថបទនេះ