កាលពីថ្ងៃទី06 ខែកញ្ញា កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំវគ្គបណ្តុះបណ្តាលទាក់ទងនឹងការប្រើប្រាស់សៀវភៅពុម្ពភាសាអង់គ្លេសថ្មីជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកភាសាអង់គ្លេស AIS ផ្នែកបឋមសិក្សា។ គោលបំណងរបស់វគ្គបណ្តុះបណ្តាល គឺដើម្បីបង្ហាញពីវិធីសាស្រ្តផ្សេងៗក្នុងការប្រើប្រាស់សៀវភៅថ្មីនេះឱ្យកាន់តែមានប្រសិទ្ធិភាព។ ក្រៅពីសៀវភៅ អ្នកបណ្តុះបណ្តាលក៏បានណែនាំពីវិធីប្រើប្រាស់ឯកសារជំនួយផ្សេងៗទៀតដូចជា ឯកសារឌីជីថលដែលអាចទាញយកបានតាមប្រព័ន្ធអុីនធើណេត។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំសិក្សា2019-2020 នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើការផ្លាស់ប្តូរសៀភៅពុម្ពភាសាអង់គ្លេសសម្រាប់ថ្នាក់បឋមសិក្សា ដើម្បីឱ្យទាន់នឹងការរៀន និងការបង្រៀននៃសតវត្សទី21៕
ចែករំលែកអត្ថបទនេះ