សារជូនពររបស់ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
ក្នុងឱកាសបុណ្យចូលឆ្នាំចិន!
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំជូតនេះ ក្នុងនាមជាប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
នាងខ្ញុំមានកិត្តិយសសូមបួងសួងជូនពរដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងគោរពជូនពរដល់ពុកម៉ែបងប្អូនប្រជាជនទាំងអស់សូមរកស៊ីទទួលទានមានបាន ប្រកបការងារជោគជ័យគ្រប់ភារកិច្ច ពិសេសសូមមានសុខភាពល្អបរិបូរ ជួបតែសេចក្តីសុខសុភមង្គល និងមានសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់ពេលវេលាកុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០
ដោយក្តីគោរពស្រឡាញ់ និងជូនពរពី
ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
រស់ យ៉ាណា