កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសជាវគ្គផ្តាច់ព្រ័ត្រ ។ តាមការឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញលទ្ធផលបានបង្ហាញបេក្ខជនដែលទទួលបានជ័យលាភីលេខ១ គឺប្អូនស្រី គឺ វរៈវិជ្ជាណា ជ័យលាភីលេខ២ កុមារី សុខ សុគន្និកា និងជ័យលាភីលេខ៣ កុមារី សុង ច័ន្ទសូដានី ហើយសិស្សានុសិស្សដែលទទួលបានជ័យលាភីលេខ១ នៅវគ្គផ្តាច់ព្រ័ត្រនេះគឺទទួលបាន ពាន មេដាយ និងអាហារូបកណ៍សិក្សា ៧៥ % លេខ២នៅវគ្គផ្តាច់ព្រ័ត្រនេះគឺទទួលបានមេដាយ និងអាហារូបកណ៍សិក្សា៥០% និងលេខ៣នៅវគ្គផ្តាច់ព្រ័ត្រនេះគឺទទួលបានពាន និងអាហារូបកណ៍សិក្សា២៥% ព្រមទាំងទទួលបានបណ្ណសរសើរ។ ការប្រកួតនិទានរឿងជាភាសាអង់គ្លេសបង្កើតឡើងដើម្បីបណ្តុះគំនិត និងបន្ថែមទំលាប់ឱ្យប្រឹងប្រែងក្នុងការអាន មានភាពក្លាហាន ការសម្តែង និងមានទំនុកចិត្ត ហើយជាពិសេសជំនាញប្រើប្រាស់ភាសាអង់គ្លេសកាន់តែល្អ ព្រមទាំងទទួលបានចំណេះដឹងពីបេក្ខជនផ្សេងទៀតដែលឡើងមកនិទានរឿង។ កម្មវិធី ដែលបង្កើតឡើង ដើម្បីបង្កើនទំនុកចិត្តរបស់សិស្សក្នុងការឡើងនិយាយភាសាអង់គ្លេសជាសាធារណៈ។
ចែករំលែកអត្ថបទនេះ