សាលារៀន អន្តរទ្វីប អាមេរិកំាង គ្រប់សាខាបានចូលរួមក្នុងយុទ្ធនាការបង្ការវីរុសកូរ៉ូណាថ្មី (២០១៩-nCoV) ដោយដឹកនាំសិស្សលាងសម្អាតដៃជាមួយសាប៊ូ និងលាងជាមួយអាល់កុល ប្រាប់របៀបពាក់ម៉ាស់ និងវាស់កម្តៅសិស្សគ្រប់ៗគ្នា។ ម្យ៉ាងទៀតលោកគ្រូ អ្នកគ្រូពេទ្រ បានផ្តល់ព័ត៌មានអំពីវីរុសកូរ៉ូណាថ្មីនេះដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយ ប៉ុន្តែសិស្សានុសិស្សអាចចៀសវាងបានដោយឧស្សាហ៍លាងដៃជាមួយសាប៊ូ ត្រូវពាក់ម៉ាស់ជានិច្ច ហើយករណីក្តៅខ្លួនត្រូវមកពេទ្យដើម្បីពិនិត្យសុខភាព និងព្យាលបាលឱ្យទាន់ពេលវេលា។
ចែករំលែកអត្ថបទនេះ