កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយដៃគូដើម្បីបង្កើតសិក្ខាសាលាស្តីអំពី ការណែនាំសុខភាពផ្លូវចិត្ត ជូនដល់លោកគ្រូ អ្នកគ្រូ។ គោលបំណងនៃសិក្ខាសាលានេះដើម្បីឱ្យលោកគ្រូ និងអ្នកគ្រូទទួលបានចំណេះដឹងបន្ថែមនូវវិធីសាស្ត្រអប់រំផ្លូវចិត្តដូចជា ការទប់ចិត្ត ការកែប្រែផ្លូវចិត្ត និងការមើលប្រភេទមនុស្ស គឺជាការសំខាន់បំផុតនោះក្នុងការផ្លាស់ប្តូរខ្លួនឯងដើម្បីទទួលបានជោគជ័យ ហើយគន្លឹះដើម្បីទទួលបានជោគជ័យមាន៣ចំណុចមានដូចជា ធ្វើយ៉ាងណាជៀសឱ្យផុតភាពអវិជ្ជា ត្រូវអភិវឌ្ឍនស្មារតី និងការផ្លាស់ប្តូរផ្លូវចិត្ត ជាពិសេសការតាំងចិត្តដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត។
ចែករំលែកអត្ថបទនេះ