កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈកម្មការសាលារៀន អន្តរទ្វីប អាមេរិកាំង បានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ដើម្បីចូលរួមសិក្ខាសាលាស្តីអំពី “ How to Write College Admission Essay” ការសិក្សានៅអាមេរិកដែលធ្វើនៅ នៅសាលប្រជុំ សូវ ហុងគុយ អគារលីម គីមណយ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
នេះជាឱកាសពិសេសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ស្វែងយល់ពីការបន្តការសិក្សាសកលវិទ្យាល័យ នៅអាមេរិក។ ក្នុងសិក្ខាសាលានេះគឺជាចលករមួយដែលនឹងជួយជម្រុញឱ្យសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ឱ្យខិតខំរៀនបន្ថែមទៀតដើម្បីមានឱកាសច្រើនក្នុងការស្វែងរកអាហារូបកណ៍ទៅសិក្សាសកលវិទ្យានានា នៅហរដ្ឋអាមេរិក លើកមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា។
សិស្សានុសិស្សបានដឹងពីព័ត៌មានទាក់ទងទៅនឹងអាហារូបករណ៍ថាតើធ្វើយ៉ាង ណាទើបទទួលបានអាហារូបករណ៍ ការសំភាសន៍ និងការបំពេញបែបបទស្វែងរកការបន្តការសិក្សានៅអាមេរិក។