កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ អ្នកគ្រូ មួន ស៊ីណាត បានដឹកនាំសិស្សថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង រៀនធ្វើបំណិនជីវិត ការដាំជីរនាងវង។ កម្មវិធីបំណិតជីវិតគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ដាក់បញ្ចូលក្នុងកម្មវិធីសិក្សាទូទៅដើម្បីឱ្សសិស្សានុសិស្សអាចទទួលបានចំណេះដឹងថ្មីៗបន្ថែមពីការរៀនក្នុងថ្នាក់ ចេះសហការគ្នា និងចេះធ្វើការជាក្រុម។ ម្យ៉ាងកម្មវិធីបំណិនជីវិតនេះជួយបណ្តុះស្មារតីសិស្សឱ្យចេះដាំជីគ្រប់ប្រភេទ និងបន្លែផ្សេងៗនៅតាមគេហដ្ឋាន មិនថាតែការដំាជីរនាងវង នោះទេ សិស្សអាចដំាបានទំាងអស់ពីការដាំនោះមិនមានអ្វីស្មុគស្មាញនោះទេ គឺគ្រាន់តែត្រូវការដីមានជីវជាតិ ឬដីល្បាប់ដាក់ក្នុងធុងស្នោរ និងស្រោចទឹកព្រឹក ល្ងាចតែប៉ុណ្ណោះ។ អ្នកគ្រូប្រាប់អំពីអត្ថប្រយោជន៍របស់ជីរនាវង អាចយកមកស្លបាន និងធ្វើជាបន្លែដែរ។
ចែករំលែកអត្ថបទនេះ