កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងបីសាខាបានដឹកនាំសិស្សានុសិស្សថ្នាក់ទី១២ ចូលរួមពិព័រណ៍ពីការសិក្សានៅអូស្រ្តាលី លើកទី១៤ ដែលរៀបចំនៅសណ្ឋាគារ Intercontinental ភ្នំពេញ ។ នៅក្នុងពិព័រណ៍ពីការសិក្សានៅអូស្រ្តាលីគឺដើម្បីសិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅបរទេសបានដឹងពីព័ត៌មានសិក្សាច្បាស់លាស់ពីតំណាងស្ថាប័នសិក្សា និងសាកលវិទ្យាល័យនានា មកពីប្រទេសអូស្រ្តាលីដោយផ្ទាល់ ក៏មានការចូលរួមពីតំណាងសាកលវិទ្យាល័យមួយចំនួន និងសាកលវិទ្យាល័យជាច្រើនទៀតចូលរួមផ្តល់ព័ត៌មានជូនសិស្សានុសិស្សផងដែរ។
ចែករំលែកអត្ថបទនេះ