កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ ស៊ែម សីលវន្ត ដែលជាគ្រូបន្ទុកថ្នាក់ទី៤ បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ រៀនដាំស្ពៃ ។ លោកគ្រូបានប្រាប់ទៅសិស្សនៅរបៀបមួយចំនួនដូចជា ការជ្រើសរើសពូជ ការរៀបចំដី ការដំាដុះ ការស្រោចទឹក វិធានការការពារ និងការប្រមូលផលជាដើម។ បន្ទាប់មកទៀត សិស្សានុសិស្សបានចូលរួមដាំគ្រាប់បន្លែស្ពៃទាំងអស់គ្នាដោយភាពសប្បាយរីករាយ ។ លោកគ្រូ ក៏បានចែករំលែកនូវវិធីសាស្រ្តដើម្បីថែទាំបន្លែឱ្យដុះលូតលាស់បានល្អ។ បន្ទាប់ពីបានបណ្តុះគ្រាប់បន្លែរួចហើយ សិស្សានុសិស្សមានសេចក្តីត្រេកអរ និងទន្ទឹងរង់ចាំមើល ការលូតលាស់របស់បន្លែដែលពួកគេបានដាំ។
ចែករំលែកអត្ថបទនេះ