កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០១៩ កន្លងទៅនេះ អ្នកគ្រូ ណុន ដាណេ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សានុសិស្សថ្នាក់ទី៣ រៀនស្លសម្លម្ជូរគ្រឿងសាច់មាន់។ លោកគ្រូបានពន្យល់ពីសម្លម្ជួរគ្រឿងគឺជាម្ហូបខ្មែរមួយប្រភេទដែលផ្តល់រសជាតិជូរ ផែ្អម ឈ្ងុយឆ្ងាញ់ពិសា។ លោកគ្រូបានប្រាប់វិធីធ្វើ និងគ្រឿងផ្សំជាច្រើនដូចជា សណ្តែកដីលីង ស្លឹកគ្រៃ រមៀត រំដេង ម្ទេស ខ្ទឹមក្រហម ខ្ទឹមស សណ្តែកដីបុក ម្ទេសឆ្អើរចិញ្ច្រាំ ស្លឹកក្រូចសើច ស្ករត្នោត ប៊ីចេង អំបិល ទឹកត្រី វិធីបុកគ្រឿងផ្សំ និងសាច់មាន់ បន្លែត្រកួន។ ម្យ៉ាងទៀតសិស្សានុសិស្សបានចូលរួមបង្កើតសាមគ្គីភាព និងភាពស្និតស្នាលជាមួយមិត្តភក្តិក្នុងថ្នាក់ និងក្នុងសាលារៀន។ បន្ថែមពីនេះ សិស្សានុសិស្សបានអនុវត្តដោយផ្ទាល់ក្នុងបំណិនជីវិតផងដែរ ដើម្បីជាការសាកល្បងដោយផ្ទាល់បន្ទាប់ពីអ្នកគ្រូរបស់គាត់បានបង្ហាត់បង្ហាញចប់ និងក្រោយពេលបានចម្អិនរួច ប្អូនៗសិស្សានុសិស្ស និងអ្នកគ្រូរបស់គាត់បានថតរូបទុកជាអនុស្សាវរីយ៍ និងបរិភោគជុំគ្នា ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង។
ចែករំលែកអត្ថបទនេះ