គុណភាព វិន័យ និងសេវាកម្ម
សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ជាសាលារៀនចំណេះទូទៅមួយទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាឈរលើមាគ៌ាច្បាស់លាស់ និងសម្បូរបែប ចាប់ពីថ្នាក់មត្ដេយ្យសិក្សារហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំងដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សាលារៀនមួយនេះ ត្រូវគេទទួលស្គាល់ទូទាំងប្រទេស ដោយសារឈរលើមូលដ្ឋាននៃគុណភាព វិន័យ និងសេវាកម្មរបស់ខ្លួន។ បន្ថែមពីលើនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃស្ថាប័នអប់រំប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ និងមានភាពសកម្មបំផុតនៅក្នុងវិស័យអប់រំសិក្សាធិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លក្ខណៈពិសេសៗរបស់កម្មវិធីនីមួយៗ
ក្រៅពីបង្រៀនមុខវិជ្ជាចំណេះទូទៅស្របតាមកម្មវិធីសិក្សាក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្សទាំងអស់មានសកម្មភាពរៀននៅក្នុងថ្នាក់ប្រកបដោយវិធីសាស្រ្តបង្រៀនលាយឡំជាមួយនឹងភាពសប្បាយរីករាយ ជាមួយនឹងសម្ភារៈសិក្សា និងសៀវភៅសិក្សាទំនើបៗស្ទើរគ្រប់ប្រភេទ។ លើសពីនេះ ក៏មានកម្មវិធីសិក្សាបន្ថែមទាំងក្នុង និងក្រៅថ្នាក់រៀនយ៉ាងច្រើនសម្បូរបែបត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដែលនៅក្នុងនោះរួមមានដូចជា៖ កម្មវិធីប្រកួតតែងសេចក្តី ម៉េងលី ជេ. គួច, ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច, ប្រកួតល្បងប្រាជ្ញាគណិតវិទ្យា ម៉េងលី ជេ. គួច, កម្មវិធីប្រកួតប្រជែងចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច, កម្មវិធីចែករំលែកបទពិសោធ, កម្មវិធីកិច្ចតម្រង់ទិសសិក្សា, កម្មវិធីសិក្ខាសាលា, កម្មវិធីសប្បុរសធម៌, កម្មវិធីប្រកួតកីឡានិងអត្តពលកម្ម, កម្មវិធីបំណិនជីវិត, កម្មវិធីសិក្សាបន្ថែម ឬអាចនិយាយបែបផ្សេងថា កម្មវិធីរៀនបំប៉នមូលដ្ឋានគ្រឹះតាមមុខវិជ្ជា, កម្មវិធីដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីដំណើរកម្សាន្តប្រចាំឆ្នាំសិក្សាជាដើម។
ក៏មានដែរកម្មវិធីប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច ប្រចាំឆ្នាំសិក្សា, កម្មវិធីប្រឡងសិស្សពូកែអាហារូបករណ៍ ម៉េងលី ជេ. គួច បញ្ចប់ឆ្នាំសិក្សា, កម្មវិធីប្រកួតគូរគំនូរនិងពិព័រណ៍ស្នាដៃសិស្ស, កម្មវិធីប្រឡងរឿងខ្លីនិងកំណាព្យ ម៉េងលី ជេ. គួច, ការចូលរួមសកម្មភាពសង្គមតាមរយៈកម្មវិធីសប្បុរសធម៌និងតាមរយៈកម្មវិធីរៃអង្គាសថវិកា និងកម្មវិធីផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានបន្ថែមជូនលើមុខវិជ្ជាកុំព្យូទ័រភ្ជាប់ដោយប្រព័ន្ធអ៊ីនធ័រណេត បណ្ណាល័យ ស្រាវជ្រាវពោរពេញទៅដោយឯកសារគ្រប់កម្រិតនិងគ្រប់ជំនាញ។
ការផ្តល់ជូននូវកម្មវិធីសិក្សាពិសេសៗទាំងនេះ គឺក្នុងគោលបំណងដើម្បីបំពេញទៅតាមសេចក្តីត្រូវការរបស់សិស្សានុសិស្សគ្រប់ស្រទាប់វណ្ណៈ និងដើម្បីលើកកម្ពស់សមត្ថភាពចំណេះដឹងសិស្សានុសិស្សឱ្យរឹងរឹតតែមានគុណភាពទាំងចំណេះដឹង ចំណេះធ្វើ និងភាសាអង់គ្លេស។ ពិសេសគឺបង្កើតភាពក្លាហាន ជាអ្នកដឹកនាំ មានការសហការល្អ ភាពម្ចាស់ការ ហ្មត់ចត់ សាមគ្គីភាព មានទំនាក់ទំនង និងបទពិសោធ។
បុគ្គលិកសិក្សាដែលមានលក្ខណៈសម្បត្តិ និងការប្តេជ្ញាខ្ពស់
សាលារៀនមានបុគ្គលិកសិក្សាធិការដែលប្រកបទៅដោយសមត្ថភាព មានក្រមសីលធម៌វិជ្ជាជីវៈ មានភាពច្នៃប្រឌិតខ្ពស់ និងមានការប្តេជ្ញាចិត្តមោះមុត ដោយពួកគេម្នាក់ៗសុទ្ធតែទទួលបាននូវបទពិសោធខ្ពស់ក្នុងអប់រំដែលបង្កើតបាននូវគុណភាព បរិយាកាសអន្តរកម្មសិក្សា មិត្តភាព និងប្រកបទៅដោយការគាំទ្រលើកទឹកចិត្តខ្ពស់ទៅដល់សិស្សានុសិស្ស។
បរិស្ថានសិក្សាល្អបំផុតសម្រាប់សិស្សានុសិស្សដើម្បីក្រេបជញ្ជក់នូវចំណេះដឹង
អ្វីដែលយើងត្រូវកត់សម្គាល់មុនគេ និងមិនត្រូវមើលរំលងនៅតាមសាខានីមួយៗនោះគឺថាបរិវេណនៃអគារសិក្សាគឺប្រកបទៅដោយបរិយាកាសដែលមានភាពរួសរាយរាក់ទាក់ និងបើកចំហពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក និងលោកគ្រូ អ្នកគ្រូ។
សាលារៀនមួយនេះមានទីតាំងទូលាយសម្រាប់សិស្សានុសិស្សក្នុងការក្រេបជញ្ជក់នូវចំណេះដឹង និងការចែករំលែកនូវបទពិសោធថ្មីៗទៅវិញទៅមករវាងមិត្តរួមថ្នាក់។ អ្វីដែលពិសេសជាងនេះទៀតនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង អន្តរទ្វីប អាមេរិកាំង មានបំពាក់ទៅដោយសម្ភារឧបទេសសិក្សាទំនើបៗនៅតាមបន្ទប់រៀននីមួយៗ មិនថាបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ឬបន្ទប់ពិសោធនោះទេ សុទ្ធតែបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានផាសុកភាព។
ទីតាំងសាខាផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ
ទីតាំងនៃសាខានីមួយៗ គឺស្ថិតនៅកន្លែងដែលផ្តល់នូវភាពងាយស្រួលទាំងការធ្វើដំណើរទៅវិញទៅមករបស់សិស្សានុសិស្ស និងលោកអ្នកអាណាព្យាបាល។ ម្យ៉ាងទីតាំងសាលារៀន គឺហ៊ុមព័ទ្ធទៅដោយលំនៅដ្ឋានគ្រឹះស្ថានបណ្ដុះបណ្តាលសាធារណៈ និងឯកជន មានហាង និងផ្សារលក់ទំនិញជាដើម៕
រូបភាព និងអត្ថបទ ដកស្រង់ចេញពី អ៊ីនធ័រខន រ៉ូស្ទ័រ