កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការ និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាដល់ថ្នាក់ទី១ ទៅកាន់ផ្សារទំនើបឡាក់គីក្នុងផ្សារទំនើបស៊ីធីម៉ល នៅរាជធានីភ្នំពេញ។ កុមារដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សានោះ ពួកគេម្នាក់ៗមានការរីករាយជាមួយនឹងការដើរមើលក្នុងផ្សារនោះណាស់។ លោកគ្រូអ្នកគ្រូបានណែនាំសិស្សឱ្យស្គាល់ពី ប្រភេទបន្លែ ផ្លែឈើ ត្រី សាច់ និងមុខទំនិញផ្សេងៗជាច្រើនទៀតនៅក្នុងផ្សារទំនើបនោះ។ ការបង្រៀនកុមារឱ្យស្គាល់ពីទិដ្ឋភាពសង្គមជាក់ស្តែង ជាវិធីសាស្រ្តដ៏ល្អប្រសើរមួយជួយឱ្យខួរក្បាលក្មេងឆាប់ទទួល និងចងចាំបានល្អនូវអ្វីដែលពួកគេបានជួបប្រទះដោយផ្ទាល់។ កុមារក្រៅតែពីការសិក្សាក្នុងថ្នាក់រៀន គេក៏ត្រូវការឈ្វេងយល់ពីអ្វីដែលនៅជុំវិញខ្លួនគេដែរ។ ផ្ទុយមកវិញ បើកុមារគ្មានឱកាសឈ្វេងយល់ពីសង្គមខាងក្រៅនោះទេ ពួកគេក៏មិនអាចរីកចម្រើនល្អបានដែរ ហើយពេលដែលគេជួបបញ្ហាតូចតាចធ្វើឱ្យគេឆាប់ភ័យខ្លាច រួញរា និងឆាប់បាក់ស្មារតីក៏មាន។
សកម្មភាពសិស្សក្រោមមត្តេយ្យ និងមតេ្តយ្យសិក្សាចុះទស្សនកិច្ចសិក្សា