កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែនាំសិស្សានុសិស្សចូលបន្ទប់ពិសោធបន្ទាប់ពីរៀនទ្រឹស្តីក្នុងថ្នាក់រួចដើម្បីផ្ទៀងផ្ទាត់ជាមួយពិសោធឆ្លើយតបនឹងទ្រឹស្តីមេរៀនពិតជាត្រឹមត្រូវ ឬទេ? ក្នុងការពិសោធន៍នេះបានជួយឱ្យសិស្សទទួលបានចំណេះដឹងផ្នែកទ្រឹស្ដី និងផ្នែកអនុវត្តន៍របស់សិស្សជាក្រុម។ ជាក់ស្តែងលោកគ្រូ បាននាំសិស្សថ្នាក់ទី១០ធ្វើពិសោធស្តីពីការ «អនុវត្តច្បាប់រក្សាម៉ាស» ដោយត្រូវការសម្ភារពិសោធន៍មួយចំនួនដូចជា ដបទឹកសុទ្ធ ទឹកសាប៊ូលាងបង្គន់ បំពង់សាក សម្បកលៀស កៅស៊ូកង ថង់ប្លាស្ទិច និងជញ្ជីងអេឡិចត្រូ និចជាដើម។ ជាលទ្ធផលសិស្សានុសិស្សសង្កេតឃើញថា ដបទឹកសុទ្ធដែលមានប្រតិកម្មមានលក្ខណៈក្តៅ មានផ្សែង និងមានពពុះ ហើយពិតត្រឹមត្រូវទៅនឹងទ្រឹស្តី។
ចែករំលែកអត្ថបទនេះ