កាលពីថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ សិស្សថ្នាក់ទី១១ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានធ្វើពិសោធជាក់ស្តែងទៅលើ វិភាគក្រុមឈាមដែលមាននៅលើរាងកាយមនុស្សដែលដឹកនាំដោយអ្នកគ្រូ អៀង ណារី ឯកទេសជីវវិទ្យា។ ការពិសោធលើតេស្តក្រុមឈាមដើម្បីសិស្សានុសិស្សចេះធ្វើវីភាគ ឬធ្វើតេស្តក្រុមឈាមនេះ គឺដើម្បីញែកប្រភេទឈាម ទៅតាមក្រុមឱ្យបានត្រឹមត្រូវ។ លទ្ធផលវិភាគក្រុមឈាមរួចសិស្សអាចបែងចែកក្រុមឈាមទៅតាមក្រុមបានល្អ ហើយការអនុវត្តជាក់ស្តែងនេះផ្សារភ្ជាប់ជាមួយទ្រឹស្តីដែលបានរៀនធ្វើឱ្យសិស្សងាយស្រួលក្នុងការឈ្វេងយល់ អំពីទ្រឹស្ដីនៃមេរៀននីមួយៗ និង មានការចងចាំ។
ចែករំលែកអត្ថបទនេះ