កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ អ្នកគ្រូសល់ មិន នៃសាលារៀន អន្ដរទ្វីប អាមេរិកាំងបានរៀបចំការពិសោធន៍ស្តីអំពីដង់ស៊ីតេរូបធាតុរាវ ជូនដល់សិស្សានុសិស្សថ្នាក់ទី៧ នៅបន្ទប់ពិសោធ លើមុខវិជ្ជាគីមីវិទ្យា។អ្នកគ្រូបានបង្រៀនអំពីដង់ស៊ីតេរូបធាតុរាវយ៉ាងក្បោះក្បាយ និងសរសេរនៅលើក្តារខៀនពីសារធាតុ និងសម្ភារដែលមានដូចជា ទឹកឃ្មុំ ទឹកសារ៉ូ អាល់កុល ទឹកដោះគោ ប្រេងអូលិវ សាប៊ូលាងចាន ស៊ីឡាំងក្រិត ជញ្ជីង ។បន្ទាប់ពីនោះ អ្នកគ្រូក៏បានដឹកនាំសិស្សក្នុងការពិសោធដើម្បីឱ្យសិស្សានុសិស្សបានអនុវត្តផ្ទាល់ និងឃើញលទ្ធផលជាក់ស្តែង។ ជាលទ្ធផលសិស្សានុសិស្សបានឃើញជាក់ស្តែង និងចេះគណនាដង់ស៊ីតេវត្ថុរាវ និងចេះប្រៀបធៀបប្រភេទដង់ស៊ីតេរូបធាតុរាវ។
ចែករំលែកអត្ថបទនេះ