កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំសិស្សថ្នាក់បឋមសិក្សា ទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចូលរួមកម្មវិធីបង្ហាញសី្តអំពីទម្រង់សិល្បៈចាប៉ីដងវែង ដែលជាផ្នែកមួយនៃកម្មវិធី “មហោស្របចាប៉ីដងវែង”។ ក្នុងវិធីនេះដើម្បីឱ្យសិស្សស្វែងយល់ពី ចាប៉ីដងវែង និងអបអរសាទរក្នុងឱកាសខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិក្នុងស្មារតីលើស្ទួយ និងអភិរក្ស ម្យ៉ាងបំផុសស្មារតីរបស់សិស្សានុសិស្សចូលរួមអភិរក្ស លើកស្ទួយ មរតកវប្បធម៌ និងអត្តសញ្ញាញជាតិ។
ចែករំលែកអត្ថបទនេះ