នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ មន្ត្រីសារព័ត៌មានជាន់ខ្ពស់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ (The Intercon Rooster) លោក ហង្ស ពណ្ណរាយ និងលោក តន វិបុល បានចែករំលែកបទពិសោធ និងចំណេះដឹងស្ដីពី «មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន» ដល់យុវជនក្លឹបអ្នកកាសែត AIS សរុបចំនួនជិត១០នាក់ ដើម្បីឈ្វេងយល់ពីការនិពន្ធអត្ថបទសារព័ត៌មាន និងគ្រឹះនៃការចាប់ផ្ដើមសរសេរព័ត៌មាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ អត្ថបទ និងរូបភាពបានពី ឌិអ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ