សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដណ្ដើមបានមេដាយចំនួន៣ ដែលក្នុងនោះ មេដាយមាស២ និងប្រាក់១ ជូនមណ្ឌលរាជធានីភ្នំពេញ ពីការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១៦-២០១៧ ដែលបានធ្វើឡើងនៅឯខេត្តកំពង់ចាម ចាប់តាំងពីថ្ងៃទី២៦កញ្ញា រហូតដល់ថ្ងៃទី៥តុលា នេះ។ សូមជម្រាបជូនដែរថា កីឡាករ កីឡាការិនីដែលជាសិស្សានុសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលតំណាងមណ្ឌលរាជធានីភ្នំពេញមានចំនួន១៦នាក់ បានចូលរួមប្រកួតពីរវិញ្ញាសាកីឡាគឺ វាយកូនឃ្លីលើតុ និងបាល់បោះនារី។ ក្នុងនោះពួកគេរកបានមេដាយមាស១ វាយជាក្រុម និងមេដាយមាស១ វាយឯកត្តជន។ ដោយបាល់បោះនារីរកបានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ ក្រោយប្រកួតចាញ់កីឡាការិនីមកពីមណ្ឌលខេត្តត្បូងឃ្មុំនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។សូមជម្រាបជូនថា ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំសិក្សា២០១៦-២០១៧នេះ មណ្ឌលរាជធានីភ្នំពេញរកបានមេដាយច្រើនជាងគេ រហូតដល់ទៅ១៥វិញ្ញាសា នៅក្នុងចំណោមវិញ្ញាសាកីឡាច្រើនប្រភេទដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា៕អត្ថបទ និងរូបភាពដកស្រង់សារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ
ចែករំលែកអត្ថបទនេះ