សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំ មួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលាមានវិធីសាស្រ្តជាច្រើនដូចជា៖
- លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
- បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្មភាពសង្គមផ្សេងៗ។
- សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញដោយសមត្ថភាព។
- ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។
សិក្សាពីថ្ងៃចន្ទ ដល់សៅរ៍
- វេនព្រឹក ម៉ោង ៧:០០ - ១១:០០ នាទី
- វេនរសៀល ម៉ោង ១៣:០០ - ១៧:០០ នាទី