ផ្នែកគេហកិច្ច

ទំព័រដើម / ផ្នែកគេហកិច្ច

ផ្នែកគេហកិច្ច

ផ្នែក​គេហកិច្ច​បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​របស់ក្រុមហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ បច្ចុប្បន្ន​ផ្នែក​នេះ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា​សម្ភារៈ​សាលា​ និង​បរិក្ខារ​សិក្សា​ផ្សេង​ៗដើម្បី​នាំមក​នូវ​គុណភាព​ និង​ស្តង់ដាល្អ​បំផុត​ដែល​ប្រកប​ទៅ​ដោយ​អនាម័យ​ ភាព​ស្រស់​ស្អាត​ សុវត្ថិភាព​ និង​សោភ័ណភាព​នៅក្នុង​ក្រុមហ៊ុន​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​ក្រុមការងារ​របស់​យើង​នឹង​ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​ និង​ការរៀនសូត្រ​ប្រកបដោយ​អនាម័យ​ ផាសុកភាព​ សម្រាប់​ការសម្រាក​របស់​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សិស្សានុសិស្ស​របស់​យើង​។

លើស​ពីនេះ​ ទៀត​ផ្នែក​គេហកិច្ច​ក៏​មាន​ក្រុមការងារ​ដើម្បី​ដាំ​ផ្កា​ និង​រុក្ខជាតិ​គ្រប់​ប្រភេទ​ដើម្បី​តុបតែង​អគារ​សាលារៀន​ កន្លែង​ទទួលភ្ញៀវ​ សួនកុមារ​ សាល​ប្រជុំ​ យ៉ និង​ការិយាល័យ​របស់​ក្រុមហ៊ុន​ម៉េ​ងលី​ ជេ​. គួច​ អេ​ឌ្យូ​ខេ​សិន​។ ក្រុម​របស់​យើង​ក៏​ធ្វើការ​បាញ់ថ្នាំ​មូស​ និង​សត្វល្អិត​គ្រប់​ប្រភេទ​រាល់ពេល​ចុង​សប្តាហ៍​ដើម្បី​ការពារ​ជំ​ងឺ​ផ្សេង​ៗ។ យើង​ក៏​ផ្តល់​សេវាកម្ម​សម្អាត​ តាម​តម្រូវការ​ផង​ដែរ​។

សមាជិក​ការងារ​របស់​យើង​មាន​សុខភាព​ល្អ​ មាំមួន​ ព្រោះ​យើង​ត្រូវការ​លើក​របស់​ធ្ងន់​ៗ ឬគ្រឿងសង្ហារិម​សម្រាប់​សម្អាត ឬជួសជុល​។ សមាជិក​របស់​យើង​មានការ​បំពេញ​ការ​ងា​រយ៉ា​ងម​មាញឹក​។

ភារកិច្ច និងទំនួលខុសត្រូវចម្បង​របស់យើង៖

  • ផ្តល់​សេវាកម្ម​សម្អាត​។
  • កម្ចាត់​សត្វល្អិត​គ្រប់​ប្រភេទ​។
  • កម្ចាត់​មូស​។
  • ដាំ​ផ្កា​ និង​រុក្ខជាតិ​ជាច្រើន​ប្រភេទ​។
  • តុបតែង​អគារសិក្សា​គ្រប់​ប្រភេទ​ដោយមាន​ផ្កា​ និង​រុក្ខជាតិ​។
  • ពិនិត្យ​ និង​ធានា​ថា​រាល់​ថ្នាក់រៀន​ បន្ទប់​ បរិវេណ​មុខ​បន្ទប់​ តាម​សាល​ធំ​ យ៉​ និង​ការិយាល័យ​សុទ្ធតែ​ស្អាត​ និង​មានការថែ​ទាំ​បាន​ល្អ​។
  • ទទួលខុសត្រូវ​ចំពោះ​ការ​សម្លាប់សត្វ​ល្អិត​ និង​ការ​សម្អាត​បង្អួច​។
  • រាយការណ៍​អំពី​សុវត្ថិភាព​ ឬគ្រោះថ្នាក់​ណាមួយ​ដល់​សាលារៀន​ និង​នាយកដ្ឋាន​សុវត្ថិភាព​សាធារណៈ​។
  • ធានា​ថា​គ្រប់កន្លែង​ធ្វើការ​ផ្សេងទៀត​នៅក្នុង​បរិវេណ​សាលា​ត្រូវ​បាន​រក្សា​ឱ្យ​ស្អាត​គ្រប់ពេលវេលា​។
  • ធានា​ថា​ការងារ​ថែទាំ​ទាំងអស់​ត្រូវ​បាន​ចូលរួម​ដោយមាន​ការសម្រប​សម្រួល​ជាមួយ​នាយកដ្ឋាន​ថែទាំ​ និង​ថែរក្សា​អគារ​។
  • ពិនិត្យមើល​រុក្ខជាតិ​ដោយ​ប្រុងប្រយ័ត្ន​មុន​ពេល​ទិញ​។
  • កាត់​មែកឈើ​ដែល​ងាប់​ចេញ​ឱ្យ​ទាន់ពេល​វេលា​។
  • ថែ​សួន​ឱ្យ​បាន​ល្អ​ និង​ស្រស់​ស្អាត​។
  • ថែរក្សា​គ្រឿងសង្ហារិម​ និង​គ្រឿង​ឈើ​គ្រប់​ប្រភេទ​។

ធ្វើឱ្យជីវិតកូនលោកអ្នកកាន់តែប្រសើរ