បណ្ណាល័យ ម៉េងលី ជេ. គួច

ទំព័រដើម / បណ្ណាល័យ ម៉េងលី ជេ. គួច

បណ្ណាល័យ ម៉េងលី ជេ. គួច

 

បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ គឺជា​ឃ្លាំង​ប្រមូលផ្ដុំ​សៀវភៅ​ ទស្សនាវដ្ដី​ និង​ឯកសារ​គ្រប់​ប្រភេទ​ដែល​ស្របតាម​កម្មវិធី​សិក្សា​ដូចជា​ ឯកសារ​ចំណេះដឹង​ទូទៅ​ ​; និង​សកម្មភាព​វប្បធម៌​ចម្រុះ​ និង​ជា​កន្លែង​ ផ្តល់​នូវ​ចំណេះដឹង​ ដល់​សិស្សានុសិស្ស​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ដើម្បី​សិក្សា​ស្រាវជ្រាវ​។ ក្រៅពី​ផ្តល់​សេវាកម្ម​ឯកសារ​ដល់​សិស្សានុសិស្ស​ បណ្ណល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​បើក​ទទួល​លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សាធារណជន​ទូទៅ​ចូល​អាន​ដោយសេរី​ ក្នុង​គោលបំណង​បំផុសស្មារតី​ និង​លើកស្ទួយ​វិស័យ​អំណាន​ដល់​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ និង​បុគ្គលិក​។ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​ និង​សាធារណជន​ គ្រាន់តែ​បំពេញ​ពាក្យសុំ​ចូល​ជាស​មា​ជិ​កបណ្ណាល័យ​ នោះ​លោកអ្នក​អាច​ចូល​អាន​ និង​អនុ​ញ្ញាតឱ្យ​ខ្ចី​សៀវភៅ​ចេញក្រៅ​បណ្ណាល័យ​បាន​។

ម៉ោងប្រើប្រាស់បណ្ណាល័យ
សាលារៀន អន្តរទ្វីប អាមេរិកាំង

 

ថ្ងៃ​ចន្ទ ដល់​ថ្ងៃសៅរ៍
ពេលព្រឹក៖ ០៦:៤៥នាទី – ១១:៣០នាទី
ពេល​រសៀល៖ ១២:០០នាទី – ០៥:៣០នាទី

សេវាកម្ម

 

  • មានផ្តល់សាលអានធំទូលាយ ប្រកបដោយផាសុកភាព
  • មានផ្តល់នូវសេវាកម្ម ខ្ចីសៀវភៅ
  • មានផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
  • មានផ្តល់ជូន Wi-Fi ដោយមិនគិតថ្លៃ
  • មានផ្តល់ប្រឹក្សាយោបល់លើផ្នែកអាន

ព័ត៌មានអំពីទីតាំងបណ្ណាល័យ

 

សាខាម៉ៅសេទុង (ការិយាល័យកណ្តាល)

 

  • អគារ ងិន ហួយ ជាន់ទី៣
  • អគារ លីម គីមណយ ជាន់ទី៣
  • អគារ គួច លៀងហួរ ជាន់ទី៨
  • អគារ វីឡា៤ ជាន់ទី៣
  • អគារ MJQE ជាន់ទី១០

សាខាទួលគោក

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី៨
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

សាខាចាក់អង្រែ

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

សាខាចោមចៅ

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧

សាខាផ្សារថ្មី

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

សាខាជ្រោយចង្វារ

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៥

សាខាសៀមរាប

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ឡៅតឿ
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ឡៅតឿ

សាខាតាកែវ

 

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៧
  • អគារ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាន់ទី៤

សាខាសែនសុខ

  • អគារ រដ្ឋបាលក្រុមហ៊ុន ជាន់ទី១

សាខាច្បារអំពៅ

  • អគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ជាន់ទី១

ចក្ខុវិស័យ បេសកម្ម និងគោលដៅរបស់បណ្ណាល័យ ម៉េងលី ជេ. គួច

  • ផ្តល់ទីកន្លែងងាយស្រួល ប្រកបដោយផាសុកភាពសម្រាប់ការសិក្សាស្រាវជ្រាវ
  • ដើរតួយ៉ាងសំខាន់ជានិច្ចក្នុងការជំរុញវឌ្ឍនភាពនៃចំណេះដឹង
  • បើកជូនសាធារណជនទូទៅបានចូលមកខ្ចីសៀវភៅ
  • ផ្តល់ជូននូវកុំព្យូទ័រដែលភ្ជាប់ប្រព័ន្ធអ៊ិនធើណេតរួចរាល់
  • ផ្តល់កន្លែងឱ្យសិស្សមានការសិក្សាម្នាក់ឯង និងសិក្សាជាក្រុម
  • ផ្តល់កន្លែងអាន និងបណ្តុះទម្លាប់នៃអានទៅដល់កុមារ
  • ផ្តល់បរិយាកាសវិជ្ជមាន និងសន្តិភាពសម្រាប់អ្នកចូលចិត្តសៀវភៅ
  • លើកកម្ពស់ការអាន និងស្រាវជ្រាវ
  • ផ្តល់នូវធនធានសៀវភៅដ៏សម្បូរបែប
  • ផ្តល់នូវសម្ភាររូបវ័ន្ត ដើម្បីបង្កើនក្នុងការសិក្សាស្រាវជ្រាវ ។

*** លេខទូរសព្ទទំនាក់ទំនង៖ (៨៥៥) ៦១ ៦៦៦ ២៣៧

ធ្វើឱ្យជិវិតកូនលោកអ្នកកាន់តែប្រសើរ