ទំព័រដើម / ការសិក្សាស្វែងយល់នៅខាងក្រៅប្រទេស
សាលារបស់យើងផ្តល់នូវកម្មវីធីសិក្សាចំណេះដឹងទូទៅពិសេសដោយបញ្ចូលកម្មវិធីភាសាអង់គ្លេសតាំងពីក្រោមមត្តេយ្យ និងកម្មវិធីកុំព្យូទ័រ ចាប់ពីថ្នាក់ទី២ ព្រមទាំងកម្មវិធីអប់រំ ស្រាវជ្រាវ និងកម្មវិធីសង្គមសំខាន់ៗផ្សេងៗទៀតប្រកបដោយគុណភាពជាសកល។ ហើយកម្មវិធីនេះត្រូវបានទទួលស្គាល់ និងកោតសរសើរដោយមន្ទីរ និងក្រសួងអប់រំ ព្រមទាំងស្ថាប័នល្បីៗផ្សេងៗទៀតនៅលើពិភពលោកផងដែរ។ យើងមានភាពជឿជាក់ថាកម្មវិធីនេះផ្តល់នូវចំណេះដឹងជាសកលសម្រាប់កូនៗរបស់លោកអ្នកបន្តការសិក្សារបស់ពួកគាត់នៅកន្លែងផ្សេងៗលើពិភពលោក។
ដោយយល់អំពីតម្រូវការជាសកលនៃការអប់រំរបស់ពិភពលោក យើងផ្តល់នូវចំណេះដឹងទូទៅ នៅក្នុងបរិបទអប់រំមួយប្រកបដោយគុណភាពខ្ពស់ដល់កូនៗរបស់លោកអ្នកសម្រាប់ឱ្យពួកគាត់មានភាពងាយស្រួលបន្តការសិក្សាទាំងនៅក្នុង និងនៅក្រៅប្រទេស។
កម្មវិធីរបស់យើងផ្នែកក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាសម្រាប់កុមារពីអាយុ២ឆ្នាំដល់៥ឆ្នាំជាកម្មវិធីសម្រាប់ បង្កើតមូលដ្ឋានគ្រឹះដែលមានសារៈសំខាន់បំផុតដល់កុមារដើម្បីត្រៀមខ្លួនសម្រាប់ការចូលសាលារៀន ការសិក្សា និងភាពជោគជ័យនៃអនាគតរបស់ពួកគាត់។ កុមារមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើកាយសម្បទា សតិ បញ្ញា ស្មារតីការគិត សីលធម៌ និងភាសាទៅតាមបរិយាកាស និងទំនោរនៃមជ្ឈដ្ឋានសង្គម។ សាលារៀន អន្តរទ្វីប អាមេរិកាំង មានជំនាញយ៉ាងពិសេសក្នុងការបណ្តុះបណ្តាលកុមារតូចឱ្យស្របនឹងការលូតលាស់យ៉ាងរហ័សរបស់ពួកគាត់ ជាមួយនឹងលក្ខណៈពិសេសយ៉ាងសម្បូរបែបដូចខាងក្រោម៖
បុរេសំណេរ ចម្រៀង គំនូរ បំណិនជីវិត រឿងនិទាន បុរេគណិត ល្បែងបុរេគណិត កសាង អប់រំកាយ ភាសាអង់គ្លេស សោតទស្សន៍ របាំ ទស្សនាសង្កេត ល្បែងបុរេសំណេរ អនាម័យខ្លួនប្រាណ អនាម័យមាត់ធ្មេញ កីឡា និងល្បែងសិក្សាកម្សាន្តសប្បាយ…។
ដោយឃើញពីការវិវត្ត និងតម្រូវការចាំបាច់នៃបច្ចេកវិទ្យា និងភាសាទំនាក់ទំនងនៅក្នុងសង្គម ក៏ដូចជាពិភពលោកបច្ចុប្បន្ន កម្មវិធីផ្នែកបឋមសិក្សារបស់យើងត្រូវបានបញ្ចូលបន្ថែមលើការសិក្សាផ្នែកភាសាអង់គ្លេសតំាងពីថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា និងថ្នាក់កុំព្យូទ័រពីថ្នាក់ទី២ដល់កូនៗ។ ទន្ទឹមនឹងនេះ កម្មវិធីទស្សនកិច្ចសិក្សា កម្មសិក្សា កីឡា គំនូរ ភ្លេង របាំ ព្រមទាំងកម្មវិធីសំខាន់ផ្សេងៗទៀតក៏ត្រូវបានដាក់បញ្ចូលផងដែរដើម្បីបណ្តុះនូវគំនិត បញ្ញា ការលូតលាស់ និងការស្រលាញ់ការសិក្សាដល់កូនៗដែលជាគុណសម្បត្តិមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនៃការចាប់ផ្តើមជីវិតសិក្សាពេញលេញរបស់ពួកគាត់។
ភាសាខ្មែរ សិក្សាសង្គម កុំព្យូទ័រ ពិសោធន៍ បណ្ណាល័យ គណិតវិទ្យា សោតទស្សន៍ ភាសាអង់គ្លេស ច្បាប់ចរាចរណ៍ វិទ្យាសាស្រ្តអនុវត្ត
កម្មវិធីសិក្សាបន្ថែម ឬពិសេស
កុំព្យូទ័រ (ចាប់ពីថ្នាក់២ឡើងទៅ)
កីឡា
អប់រំកាយ បាល់ទះ វាយកូនបាល់ បាល់បោះ ការ៉ាតេ-ដូ វាយកូនឃ្លីលើតុ បាល់ទាត់ ហែលទឹក
ជំនាញបំណិនជីវិត
គេហកិច្ច សិល្បៈភ្លេង គំនូរ សិល្បៈរបាំ
សិក្សាពីថ្ងៃចន្ទ ដល់សៅរ៍៖
+ វេនព្រឹក
ម៉ោង៧:០០ ដល់ ១១:០០នាទី
+ វេនរសៀល
ម៉ោង១៣:០០ ដល់ ១៧:០០នាទី
ការលូតលាស់របស់ប្អូនៗថ្នាក់អនុវិទ្យាល័យ គឺជាដំណាក់កាលមួយសំខាន់សម្រាប់ត្រៀមឱ្យប្អូនឈានទៅយុវវ័យប្រកបដោយចំណេះជំនាញ និងក្រមសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គមដោយភាពត្រជាក់ត្រជុំ។
ដើម្បីអភិវឌ្ឍប្អូនៗក្នុងយុវភាពនេះ សាលាមានយុទ្ធវិធី និងសិល្បៈនៃការអប់រំដូចតទៅ៖
អក្សរសាស្ត្រខ្មែរ គីមីវិទ្យា ភូមិវិទ្យា គណិតវិទ្យា ផែនដីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា ភាសាអង់គ្លេស សីលធម៌-ពលរដ្ឋវិជ្ជា
កម្មវិធីសិក្សាបន្ថែម ឬពិសេស
កីឡា
អប់រំកាយ បាល់ទះ វាយកូនបាល់ បាល់បោះ ការ៉ាតេ-ដូ វាយកូនឃ្លីលើតុ បាល់ទាត់ ហែលទឹក
ជំនាញបំណិនជីវិត
កុំព្យូទ័រ តន្រី្ត របាំ គេហកិច្ច
សិក្សាពីថ្ងៃចន្ទ ដល់សៅរ៍៖
+ វេនព្រឹក
ម៉ោង៧:០០ ដល់ ១១:០០នាទី
+ វេនរសៀល
ម៉ោង១៣:០០ ដល់ ១៧:០០នាទី
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវតាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែបខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលាមានវិធីសាស្រ្តជាច្រើនដូចជា៖
ភាសាខ្មែរ គីមីវិទ្យា ភូមិវិទ្យា គណិតវិទ្យា ផែនដីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា រូបវិទ្យា ភាសាអង់គ្លេស សីលធម៌-ពលរដ្ឋវិជ្ជា សេដ្ឋកិច្ច
កម្មវិធីសិក្សាបន្ថែម ឬពិសេស (Supporting Program)
កីឡា
អប់រំកាយ បាល់ទះ វាយកូនបាល់ បាល់បោះ ការ៉ាតេ-ដូ វាយកូនឃ្លីលើតុ បាល់ទាត់ ហែលទឹក
ជំនាញបំណិនជីវិត
កុំព្យូទ័រ តន្រី្ត របាំ គេហកិច្ច
សិក្សាពីថ្ងៃចន្ទ ដល់សៅរ៍៖
+ វេនព្រឹក
ម៉ោង៧:០០ ដល់ ១១:០០នាទី
+ វេនរសៀល
ម៉ោង១៣:០០ ដល់ ១៧:០០នាទី
កម្មវិធីសិក្សារបស់យើងទាំងអស់ខាងលើនេះ ត្រូវបានរៀបចំ និងច្នៃប្រឌិតឡើងសម្រាប់ការអប់រំទៅតាមដំណាក់កាលនៃការវិវត្តផ្នែករាងកាយ បញ្ញា ស្មារតី និងអាយុរបស់កុមារដោយផ្សារភ្ជាប់ជាមួយការអនុវត្ត និងការចូលរួមជាក់ស្តែងនៅក្នុងបរិបទសង្គម និងពិភពលោកមួយដែលមានការផ្លាស់ប្តូរ។ ម្យ៉ាងទៀតគឺជាកម្មវិធីដើម្បីឱ្យកូនៗទទួលបានលទ្ធផលចំណេះដឹង ចំណេះធ្វើ និងជំនាញទន់ជាកម្រិតសកលសម្រាប់ត្រៀមខ្លួនក្លាយធនធានប្រកបដោយសក្តានុពល និងប្រសិទ្ធភាពសម្រាប់សង្គម និងពិភពលោក។