
លោកស្រី ណន ឈីវវួច
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាសៀមរាបសូមស្វាគមន៍ការមករៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប យើងខ្ញុំ!
តាំងនាមឲ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក-លោកស្រី ជាមាតាបិតា ឬ អ្នកអាណាព្យាបាល ដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង ជាថ្នាលបណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជមួយដ៏សំខាន់ ដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ និងសេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀតសិស្សានុសិស្សទាំងអស់នឹងទទួលបាននូវបទពិសោធន៍ថ្មីៗយ៉ាងច្រើនលើសលប់ពីសាលារួមមាន៖ ចំណេះដឹង ចំណេះធ្វើពិតៗក្នុងសង្គម និងកម្មវិធីប្រកួតប្រជែងដូចជា៖ ការប្រកួតចំណេះដឹងផ្នែកវប្បធម៌-អរិយធម៌ ម៉េងលី ជេ.គួច ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ.គួច ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ.គួច និងការប្រកួតគំនូរ និងការតាំងពិព័រណ៍ស្នាដៃសិស្ស។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ជាកម្មវិធីសិក្សាពេញមួយថ្ងៃ ស្របតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ អ្វីដែលពិសេសអស្ចារ្យជាងនេះទៅទៀត សម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត ទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេស របស់សិស្សគ្រប់កម្រិត កម្មវិធីសិក្ខាសាលាមានទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងច្រើនសំបូរបែប និងការចូលរួមការងារសង្គមជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺធានាផ្តល់គុណភាពអប់រំតាមស្តង់ដារខ្មែរ-អាមេរិកាំងពិតៗ ដល់បុត្រធីតារបស់លោកអ្នកទៅតាមបរិបទថ្មីនៃការីកចម្រើនរបស់ពិភពលោក។សូមស្វាគមន៍ការមករៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប យើងខ្ញុំ!
តាំងនាមឲ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក-លោកស្រី ជាមាតាបិតា ឬ អ្នកអាណាព្យាបាល ដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង ជាថ្នាលបណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលគ្រាប់ពូជមួយដ៏សំខាន់ ដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ និងសេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ជាងនេះទៅទៀតសិស្សានុសិស្សទាំងអស់នឹងទទួលបាននូវបទពិសោធន៍ថ្មីៗយ៉ាងច្រើនលើសលប់ពីសាលារួមមាន៖ ចំណេះដឹង ចំណេះធ្វើពិតៗក្នុងសង្គម និងកម្មវិធីប្រកួតប្រជែងដូចជា៖ ការប្រកួតចំណេះដឹងផ្នែកវប្បធម៌-អរិយធម៌ ម៉េងលី ជេ.គួច ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ.គួច ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ.គួច និងការប្រកួតគំនូរ និងការតាំងពិព័រណ៍ស្នាដៃសិស្ស។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ជាកម្មវិធីសិក្សាពេញមួយថ្ងៃ ស្របតាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ យុវជន និងកីឡា ។ អ្វីដែលពិសេសអស្ចារ្យជាងនេះទៅទៀត សម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត ទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេស របស់សិស្សគ្រប់កម្រិត កម្មវិធីសិក្ខាសាលាមានទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងច្រើនសំបូរបែប និងការចូលរួមការងារសង្គមជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺធានាផ្តល់គុណភាពអប់រំតាមស្តង់ដារខ្មែរ-អាមេរិកាំងពិតៗ ដល់បុត្រធីតារបស់លោកអ្នកទៅតាមបរិបទថ្មីនៃការីកចម្រើនរបស់ពិភពលោក។