
លោកស្រី រ៉ុងណារីន
ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចោមចៅជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា និងអ្នកអាណាព្យាបាលជាទីគោរព! សួស្តីប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់រាប់អាន
នាងខ្ញុំឈ្មោះ រ៉ុង ណារីន ជាចាងហ្វាងរងក្រោមមតេ្តយ្យ មតេ្តយ្យនិងបឋមសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកកាំងសាខាចោមចៅ មានក្តីសោមនស្សរីករាយ សូមជម្រាបជូនដំណឹងដល់មាតាបិតា អ្នកអាណាព្យាបាលរបស់ប្អូនៗសិស្សានុសិស្សឱ្យបានជ្រាបថា សាលារៀន អន្តរទ្វីប អាមេរិកកាំង ជាសាលាអប់រំទូទៅ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ ចាប់ពីថ្នាក់ក្រោមមត្តេយ្យដល់វិទ្យាល័យស្របតាមកម្មវិធីសិក្សារបស់រដ្ឋ ផ្តោតលើគុណភាព វិន័យ និង សេវាកម្ម ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ លោកគ្រូ អ្នកគ្រូមានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទ:មនសិការវិជ្ជាជីវ:ខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិតបន្ទប់មានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនិងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព។មានសេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅនិងសេវាប្រឹក្សាពិនិត្យសុខភាពនិងព្យាបាលជំងឺ។ហើយសាលាយើងខ្ញុំក៏តែងតែយកចិត្តទុកដាក់លើការសហការ និងការទំនាក់ទំនងល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្សជាប្រចាំទៀតផង។ សូមមាតាបិតានិងអ្នកអាណាព្យាបាលដែលមានបុត្រា បុត្រីដែលគ្រប់អាយុចូលរៀនចាប់ពីថ្នាក់ក្រោមមត្តេយ្យតទៅ ជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកកាំងជាអាទិភាពដើម្បីទទួលបានចំណេះដឹង ជំនាញភ្លឺថ្លាប្រកបដោយគុណភាពខ្ពស់ទៅថ្ងៃអនាគត។
ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលជឿទុកចិត្តនិងជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំងដើម្បីបណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។