
លោក ខាត់ សុធា
អ្នករៀបចំផែនការសាលាជាន់ខ្ពស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងលោកខាត់ សុធា កើតនៅឆ្នាំ១៩៨៥ នៅរាជធានីភ្នំពេញ។ លោកទទួលបានសញ្ញាបត្រវិធីសាស្រ្តបង្រៀនភាសាអង់គ្លេសនៅឆ្នាំ២០០៨ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកភាសាអង់គ្លេសនៅឆ្នាំ២០១១ នៃសាកលវិទ្យាល័យន័រតុន។
លោកបានចូលបម្រើការងារជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសក្រៅម៉ោងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០០៦ រហូតដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០០៨។ បន្ទាប់មក លោកក៏បានចូលបម្រើការងារនៅមជ្ឃមណ្ឌលភាសា អា អាយ អាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ដែលមានតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសពាក់កណ្តាលពេញម៉ោង។ រយៈពេលត្រឹម១វគ្គលិក្សាប៉ុណ្ណោះ លោកត្រូវបានប្តូរពីគ្រូបង្រៀនពាក់កណ្តាលពេញម៉ោង មកជាគ្រូបង្រៀនពេញម៉ោង។ ផ្អែកលើសមត្ថភាពរបស់លោក លោកក៍ត្រូវបានដំឡើងតួនាទីជាអ្នកសម្របសម្រួល គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានប្តូរតួនាទីជា អ្នកសម្របសម្រួលកម្មវិធី និងសម្មភាពសង្គមហើយបានប្តូរទៅផ្នែកពាណិជ្ជកម្ម។ នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៨ លោកត្រូវបានដំឡើងតួនាទីជាអ្នកសម្របសម្រួលគំរោងជាន់ខ្ពស់។ ក្រោយមកទៀត លោកក៏ត្រូវបានផ្លាស់តួនាទីជា អ្នករៀបចំផែនការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៨។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ លោកខាត់ សុធា ត្រូវបានតម្លើងតួនាទីជា អ្នករៀបចំផែនការសាលាជាន់ខ្ពស់។