
លោក ជ្រឺ ផល្លា
អនុប្រធានគ្រូកុំព្យូទ័រ សាខាម៉ៅសេទុងជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាស្រឡាញ់រាប់អាន!
សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋដោយផ្តោតទៅលើ គុណភាព វិន័យ និងសេវាកម្ម ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។
ខ្ញុំបាទឈ្មោះ ជ្រឺ ផល្លា មានតួនាទីជាអនុប្រធានគ្រូកុំព្យូទ័រ។ កម្មវិធីសិក្សាកុំព្យូទ័រ ដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវឱ្យមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបានក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នាពេលបច្ចុប្បន្ន និងអនាគត ទើបសាលារៀន អន្តរទ្វីប អាមេរិកាំង បានបន្ថែមកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បីផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅពេលអនាគត។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ដែលបានគាំទ្រ និងផ្ញើទំនុកចិត្តខ្ពស់មកលើសាលា។ ខ្ញុំបាទសូមជូនពរដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់អោយមានសុខភាពល្អ ប្រកបដោយភាពជោគជ័យភារកិច្ច។
សូមអរគុណ!