
លោក តាត សុផល
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាចាក់អង្រែលោក តាត សុផល កើតនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៧៩ នៅខេត្តបាត់ដំបង។ លោកទទួលបានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ១៩៩៦ រួចបន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេស គណិតវិទ្យា នៅឆ្នាំ១៩៩៧ និងបញ្ចប់នៅឆ្នាំ២០០១។ នៅចុងឆ្នាំ២០០១ បានបន្តការសិក្សានៅមហាវិទ្យាល័យគរុកោសល្យរាជធានីភ្នំពេញ ដោយបានទទួលសញ្ញាប័ត្រគ្រូមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ២០០២ ឯកទេសគណិតវិទ្យា។ នៅឆ្នាំ២០០៣ បានបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកទេស ភាសាអង់គ្លេស និងបានទទួលបរិញ្ញាបត្រ អប់រំ។ នៅឆ្នាំ២០១០ លោកបានបន្តការសិក្សានៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងពណិជ្ជកម្ម។ ទន្ទឹមនឹងនោះ លោកបានចូលបម្រើការងារនៅសាលារៀនអន្តរទ្វីប អាមេរិកាំង សាខាកណ្តាល ម៉ៅសេទុង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ តួនាទីជាគ្រូគណិតវិទ្យា។ បន្ទាប់មកនៅឆ្នាំ២០០៧ លោកស្រីបានបន្ថែមតួនាទីជាគ្រូបន្ទុកថ្នាក់ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្តាល ។ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោកក៏ត្រូវបានដំឡើងតួនាទីជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ រហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាំងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ការសិក្សាជាស្ពានឆ្ពោះទៅអនាគត។ លទ្ធផលដែលទទួលបាននៅថ្ងៃស្អែក សម្រាប់តែអ្នកបានត្រៀមខ្លួននិងធ្វើនៅថ្ងៃនេះ។