
លោក តាំង វិបុល
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាចោមចៅជម្រាបសួរ លោក លោកស្រី សួស្តីប្អូនៗសិស្សានុសិស្ស! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង។
ការសិក្សានៅសាលាចំណេះទូទៅ គឺជាចំណែកមួយយ៉ាងសំខាន់ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមាន សុជីវធម៌ ទម្លាប់ និងឥរិយាបថល្អ ចំណេះដឹង បំណិន និងការផ្សារភ្ជាប់ទៅនឹងការរស់នៅប្រចាំថ្ងៃ ហើយក៏ជាស្ពានសម្រាប់ប្អូនៗសិក្សាទៅថ្នាក់បន្ត។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌ខ្ពស់។
សាលារៀន អន្តរទ្វីប អាមេរិកាំង ធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដាខ្មែរ-អាមេរិកាំង ដែលផ្តល់ការរីកលូតលាស់ដល់បុត្រធីតារបស់លោកអ្នកតាមលក្ខណៈត្រឹមត្រូវតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។
គុណភាព វិន័យ និងសេវាកម្ម ជាបាវចនាសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រកាន់ភ្ជាប់ជាប្រចាំ។
ខ្ញុំបាទសូមថ្លែងអំណរគុណដល់អ្នកអាណាព្យាបាល ក៏ដូចជាសិស្សានុសិស្សដែលបានគាំទ្រដល់សាលារៀន អន្តរទ្វីប អាមេរិកាំង យើងខ្ញុំ និងចូលរួមយកចិត្តទុកដាក់លើការសិក្សា។