
លោក ទេព មនោរម្យ
ចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាម៉ៅសេទុងជម្រាបសួរ! លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង។
ខ្ញុំបាទឈ្មោះ ទេព មនោរម្យ ជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ខ្ញុំបាទបានទទួលសញ្ញាបត្រឧត្ដមសិក្សាគរុកោសល្យក្នុងឆ្នាំ២០០៤ បរិញ្ញាបត្រ ឆ្នាំ២០០៣ និងចូលបម្រើការងារក្នុងវិស័យអប់រំនៅឆ្នាំ២០០៤ ហើយបានចូលបម្រើការងារជាគ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំ២០១៣។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅមួយដែលមានកម្រិតស្ដង់ដាតាមបែបអាមេរិកាំង ស្របទៅនឹងកម្មវិធីសិក្សារបស់រដ្ឋ ដោយមានចាប់ពីថ្នាក់ក្រោមមត្តេយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ សាលារៀន អន្តរទ្វីប អាមេរិកាំងជាសាលាដែលផ្ដោតទៅលើ គុណភាព វិន័យ និងសេវាកម្មជាចម្បង ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ ជាសំខាន់ ការអប់រំត្រូវបានផ្ដល់ឱ្យចាប់តាំងពីថ្នាក់ក្រោម ព្រោះជាផ្នែកសំខាន់ដែលជាគ្រឹះដ៏រឹងមាំ ជាបំណិន ជាបទពិសោធន៍ និងជាទំនុកចិត្តរបស់សិស្ស សម្រាប់បន្តទៅថ្នាក់លើ ដោយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍សម្បូរបែប វិធីសាស្ត្របង្រៀនល្អៗ ម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្ស។ មួយវិញទៀតសាលាបានរួមបញ្ចូលនូវមុខវិជ្ជាបន្ថែមពិសេសៗជាច្រើនទៀតដូចជា ភាសាបរទេស កុំព្យូទ័រ បំណិនជីវិត និងមុខវិជ្ជាជំនាញសម្បួរបែបផ្សេងៗទៀតរួមមាន គំនូរ របាំ តន្ត្រី គេហកិច្ច ហត្ថកម្ម អប់រំកាយ និងកីឡា។ ជាបន្ថែម រាល់បន្ទប់សិក្សានីមួយៗត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ថ្មីៗ សម្រាប់ផ្ដល់ជូនឱ្យប្អូនៗសិស្សានុសិស្សទទួលបាននូវផាសុកភាពក្នុងម៉ោងសិក្សា។
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី អ្នកអាណាព្យាបាលសិស្សដែលមានជំនឿទុកចិត្ត និងជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំងដើម្បីបណ្តុះបណ្តាលកុលបុត្រកុលធីតារបស់លោកអ្នក។