
លោក ប៉ែន វិរៈ
អនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកលោក ប៉ែន វិរៈ កើតនៅឆ្នាំ១៩៨៤ នៅរាជធានីភ្នំពេញ។ លោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១០។
លោកបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៤ ក្នុងតួនាទីជាបុគ្គលិកផ្នែកទីផ្សារ។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ លោកក៏ទទួលបានការផ្លាស់ប្តូរ និងដំឡើងតួនាទីជាបន្ដបន្ទាប់។ បច្ចុប្បន្នលោកមានតួនាទីជា អនុប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ហើយក៏ជាសមាជិកគណៈកម្មការទូទៅផងដែរ។ ផ្នែករដ្ឋបាលសាលារៀន គឺជាផ្នែកមួយដែលតែងតែចូលរួមចំណែកក្នុងការបំពេញរាល់សេវាកម្មទូទៅសម្រាប់ការសិក្សារៀនសូត្រ និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំរាល់ឯកសារសិស្ស ពិន្ទុ និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើសាលារៀន អន្ដរទ្វីប អាមេរិកាំង។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង និងសូមជូនពរដល់ លោក លោកស្រីដែលជាមាតា បិតា និងអ្នកអាណាព្យាព្រមជាមួយប្អូនៗសិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់ឱ្យជួបប្រទះតែ សុខសុវត្ថិភាព សំណាងល្អ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។