
លោក ផ្លែក វង្សនិមិត្ត
អនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងលោក ផ្លែក វង្សនិមិត្ត កើតនៅឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់បរិញ្ញាបត្រ ពត៌មាន-វិទ្យានៅសកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញនៅឆ្នាំ២០២១។ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាបុគ្គលិករដ្ឋបាលសាលារៀន អន្តរទ្វីប អា-មេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារ ឆាប់ចាប់បាននូវការងារ និងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលោកត្រូវបានដំឡើងតួនាទីពីបុគ្គលិករដ្ឋបាលសាលារៀន ទៅជាអនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីបអាមេរិកាំងរហូតមកដល់ពេលបច្ចុប្បន្ន។
គោលបំណង ផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីបអាមេរិកាំង ហើយជាសមាជិក
គណៈកម្មទូទៅផងដែរ។