
លោក សុង សេរីនាថ
អនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសលោក សុង សេរីនាថ កើតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៩២ នៅរាជធានីភ្នំពេញ។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបង្រៀនភាសារអង់គ្លេស ពីវិទ្យាស្ថានភាសាប្រទេស IFL នៃសកលវិទ្យាភូមិន្ទភ្នំពេញ ក្នុងឆ្នាំ ២០២១ ។ ក្នុងឆ្នាំ ២០១៥ លោក ក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំ ពីវិទ្យាស្ថានខាងលើនោះផងដែរ ។ ជាងនេះទៅទៀត លោកក៏មានសញ្ញាបត្រផ្នែកពត៌មានវិទ្យាមួយទៀតដែលលោកបានទទួលក្នុងឆ្នាំ ២០១៤ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រអប់រំនាឆ្នាំ២០១៥ លោកបានចាប់ផ្តើមការងារបង្រៀនជាគ្រូភាសារអង់គ្លេស ក្រៅម៉ោងនៅសាលារៀនអន្តរទ្វីបអាមេរិកកាំងសាខាទួលគោក នឹងសាលាភាសាអង់គ្លេស Edniche ។ ក្រោយមកទៀតនៅក្នុងឆ្នាំ២០១៦ លោកសុង សេរីនាថ បានក្លាយជាគ្រូពេញម៉ោងនៅសាលាអន្តរទ្វីបអាមេរិកាំងសាខាទួលគោកតែម្តង។
យោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី 0១ ខែឧសភាឆ្នាំ ២០២៣ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសយោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសសម្រាប់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យក្នុងកម្មវិធីអប់រំទូទៅខ្មែរ។ លោករីករាយក្នុងការបម្រើការងារនៅក្នុងវិស័យអបរំ និងសង្ឃឹមយ៉ាងមុតមាំក្នុងការបំពេញតួនាទីនេះ ដើម្បីបន្តអោយកម្មវិធីសិក្សា នៃសាលារៀនអន្តរទ្វីប អាមេរិកាំង កាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់។