
លោក សំ សក្កដា
អនុប្រធានអ្នកកត់ត្រាប្រវត្តិសាស្រ្តប្រចាំសាលា សាខាម៉ៅសេទុងសូមស្វាគមន៍មកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង!
សាលារៀន អន្តរទ្វីប អាមេរិកាំង ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សិស្សានុសិស្ស មាតាបិតាឬអាណាព្យាបាលសិស្ស និងមហាជនទូទៅ ថាមានកម្មវិធីសិក្សាសម្បូរបែប ច្បាស់លាស់ ប្រកបដោយគុណភាព ចាប់ពីថ្នាក់មត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដោយឈរលើបាវចនា “គុណភាព វិន័យ និងសេវាកម្ម” តាំងពីការចាប់ផ្តើមកកើតមក សាលារៀន អន្តរទ្វីប អាមេរិកាំង បានផលិតធនធានមនុស្សកម្ពុជាយ៉ាងពិតប្រាកដ និងប្រកបដោយសក្ដានុពល បំផុត។ ពោលសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីសារៀន អន្តរទ្វីប អាមេរិកាំង សុទ្ធសឹងតែប្រកបដោយសមត្ថភាព ចំណេះដឹង បទពិសោធ ទេពកោសល្យ និងក្រមសីលធម៌យ៉ាងពិតប្រាកដ។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមគោរព ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ សូមគោរពជូនពរលោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!