
លោក អ៊ិន ដារ៉ា
អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាចោមចៅលោក អ៊ិន ដារ៉ា កើតនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ នៅក្នុងឆ្នាំ ២០០៨ លោក អិុន ដារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យធនធានមនុស្ស។ គាត់បានចូលបម្រើការងារផ្នែកបង្រៀនភាសាអង់គ្លេសជាគ្រូក្រៅម៉ោងនិងពេញម៉ោងនៅក្នុងសាលាឯកជនមួយចំនួនចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៩។ ក្រោយមកទៀត លោកក៏ត្រូវបានជ្រើសរើសឱ្យមកបង្រៀនភាសាអង់គ្លេសថ្នាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
លោក អិុន ដារ៉ា ត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូភាសាអង់គ្លេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ដើម្បីជួយសម្រួលកម្មវិធីសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតមត្តេយ្យនិង បឋមសិក្សា និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយសារតែសមត្ថភាពការងារ និងការខិតខំប្រឹងប្រែងរបស់គាត់ ។