
កញ្ញា ជា ចាន់ស្រីរ័ត្ន
អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាផ្សារថ្មីកញ្ញា ជា ចាន់ស្រីរ័ត្ន កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ២០១៥ កញ្ញា បានទទួលបរិញ្ញាបត្រផ្នែក បង្រៀនភាសាអង់គ្លេស និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍនៅឆ្នាំ២០២០ពីសាកលវិទ្យាល័យ ន័រតុន ។ ពីឆ្នាំ២០១៣ មកដល់២០១៥ កញ្ញាបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត កញ្ញាបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីបអាមេរិកាំងសាខាទួលគោកចាប់តាំងពីឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូអង់គ្លេសក្រៅម៉ោង។ បន្ទាប់មកកញ្ញាក៏ត្រូវបានប្តូរតួនាទីជាគ្រូពេញម៉ោងនៅក្នុងឆ្នាំ២០១៦ និងនៅពេលជាមួយគ្នានោះក៏ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមបច្ចេកទេសផ្នែកភាសាអង់គ្លេសផងដែរ។ ដោយមានសមត្ថភាពការងារ ការខិតខំប្រឹងប្រែង ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ កញ្ញាក៏ទទួលបាន គ្រូ Grade A និងឆ្នើមជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្រីរ័ត្នត្រូវបានគណៈកម្មការនៃសាលារៀន អន្តរទ្វីបអាមេរិកាំង តំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសដើម្បីជួយសម្របសម្រួលដល់កិច្ចការគ្រប់គ្រងពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាផ្សារថ្មី។ កម្មវិធីសិក្សាភាសាអង់គ្លេសគឺពិតជាជួយសិស្សានុសិស្សឱ្យមានចំណេះដឹងបន្ថែមដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕កញ្ញា ជា ចាន់ស្រីរ័ត្ន កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ២០១៥ កញ្ញា បានទទួលបរិញ្ញាបត្រផ្នែក បង្រៀនភាសាអង់គ្លេស និង បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍនៅឆ្នាំ២០២០ពីសាកលវិទ្យាល័យ ន័រតុន ។ ពីឆ្នាំ២០១៣ មកដល់២០១៥ កញ្ញាបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត កញ្ញាបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីបអាមេរិកាំងសាខាទួលគោកចាប់តាំងពីឆ្នាំ២០១៥ ក្នុងតួនាទីជាគ្រូអង់គ្លេសក្រៅម៉ោង។ បន្ទាប់មកកញ្ញាក៏ត្រូវបានប្តូរតួនាទីជាគ្រូពេញម៉ោងនៅក្នុងឆ្នាំ២០១៦ និងនៅពេលជាមួយគ្នានោះក៏ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមបច្ចេកទេសផ្នែកភាសាអង់គ្លេសផងដែរ។ ដោយមានសមត្ថភាពការងារ ការខិតខំប្រឹងប្រែង ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ កញ្ញាក៏ទទួលបាន គ្រូ Grade A និងឆ្នើមជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្រីរ័ត្នត្រូវបានគណៈកម្មការនៃសាលារៀន អន្តរទ្វីបអាមេរិកាំង តំឡើងតួនាទីជាអនុប្រធានគ្រូនៃកម្មវិធីសិក្សាភាសាអង់គ្លេសដើម្បីជួយសម្របសម្រួលដល់កិច្ចការគ្រប់គ្រងពីថ្នាក់ក្រោមមត្តេយ្យ ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីសិក្សាចំណេះទូទៅភាសាខ្មែរនៃសាលារៀន អន្តរទ្វីបអាមេរិកាំង សាខាផ្សារថ្មី។ កម្មវិធីសិក្សាភាសាអង់គ្លេសគឺពិតជាជួយសិស្សានុសិស្សឱ្យមានចំណេះដឹងបន្ថែមដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត៕