
លោក អ៊ាក គារី
ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មីលោក អ៊ាក គារី បានកើតក្នុងឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ។ លោក អ៊ាក គារី បានទទួលបរិញ្ញាបត្រពត៌មានវិទ្យាក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជា លេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារ នឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សា។លោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សាទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយមកទៀតលោកក៏ត្រូវបានដំឡើងតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី រហូតដល់សព្វថ្ងៃនេះ។ គោលបំណងផ្នែកលេខាធិការកម្មវិធីសិក្សា គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។លោក អ៊ាក គារី បានកើតក្នុងឆ្នាំ១៩៩១ នៅរាជធានីភ្នំពេញ។ លោក អ៊ាក គារី បានទទួលបរិញ្ញាបត្រពត៌មានវិទ្យាក្នុងឆ្នាំ២០១២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជា លេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារ នឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សា។លោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សាទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។
ក្រោយមកទៀតលោកក៏ត្រូវបានដំឡើងតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី រហូតដល់សព្វថ្ងៃនេះ។ គោលបំណងផ្នែកលេខាធិការកម្មវិធីសិក្សា គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។