
លោកឃី គីមស្រៀ
អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាទួលគោកនៅក្នុងឆ្នាំ២០១៨ លោកឃី គីមស្រៀបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ(TEFL) ពីវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគរុកោសល្យ (TESOL) នៅវិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ ២០១៩ និងបានបញ្ចប់ការសិក្សានៅឆ្នាំ ២០២១។ ទាក់ទងនឹងបទពិសោធន៍ការងារ លោកឃី គីមស្រៀបានបង្រៀនភាសាអង់គ្លេសគ្រប់កម្រិតអស់រយៈពេល ៧ឆ្នាំ រួមទាំងកម្រិតឧត្តមសិក្សាផងដែរ។ គាត់ក៏បានធ្វើការនៅសាកលវិទ្យាល័យធនធានមនុស្ស (HRU) ក្នុងមុខតំណែងជាគ្រូបង្រៀនវគ្គបណ្តុះបណ្តាលនៅឆ្នាំ ២០១៦ ផងដែរ។ នៅថ្ងៃទី ១៧ ខែធ្នូឆ្នាំ ២០១៨ លោកឃី គីមស្រៀ បានចូលបម្រើការងារនៅសាលារៀន ជាមួយសាលារៀនអន្តរទ្វីបអាមេរិកាំងក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ពេញម៉ោង។
ដោយសារសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូភាសាអង់គ្លេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដើម្បីទទួលភារកិច្ចការក្នុងការជួយសម្រួលដល់កម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីកម្រិតមត្តេយ្យ បឋម និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។