
លោក ញឹម ពិសិដ្ឋ
ប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាម៉ៅសេទុងនៅក្នុងឆ្នាំ២០១៥ លោក ញឹម ពិសិដ្ឋបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (វិទ្យាស្ថានភាសាបរទេស)។ នៅក្នុងឆ្នាំដដែលនោះ លោកញឹម ពិសិដ្ឋ បានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង បន្ទាប់មកលោកក៏បានប្តូរតួនាទីទៅជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅឆ្នាំ២០១៦។
ដោយសារសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេសនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់កម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីកម្រិតមត្តេយ្យ បឋម និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។នៅក្នុងឆ្នាំ២០១៥ លោក ញឹម ពិសិដ្ឋបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (វិទ្យាស្ថានភាសាបរទេស)។ នៅក្នុងឆ្នាំដដែលនោះ លោកញឹម ពិសិដ្ឋ បានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង បន្ទាប់មកលោកក៏បានប្តូរតួនាទីទៅជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោងនៅឆ្នាំ២០១៦។
ដោយសារសមត្ថភាព និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ លោកត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេសនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីជួយសម្រួលដល់កម្មវិធីសិក្សាភាសាអង់គ្លេសតាំងពីកម្រិតមត្តេយ្យ បឋម និងមធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។