
លោក លីម រតនៈ
ប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន!
ខ្ញុំបាទឈ្មោះ លីម រតនៈ មានតួនាទីជា ប្រធានផ្នែករដ្ឋបាលសាលារៀន។ ផ្នែករដ្ឋបាលសាលាជាផ្នែកមួយដែលតែងតែចូលរួមចំណែកក្នុងការបំពេញរាល់សេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះទៅទៀត ផ្នែកមួយនេះតែងតែរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗរបស់សាលារៀនជាមួយនឹងការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។យ៉ាងណាមិញសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910អយក.ប្រក. ចុះថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០០៦ និងលេខ៤៥៨អយក.ប្រក. ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៧។ ឆ្លងកាត់រយៈពេល១៥ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាក់គ្រឹះយ៉ាងរឹងមាំទាក់ទងនឹងវិស័យអប់រំ នៅក្នុងរាជធានីភំ្នពេញ និងជាសាលាទី1 ដែលលេចធ្លោជាងគេទៅលើគុណភាព វិន័យ និងសេវាកម្ម។ គណៈកម្មាការសាលាព្យាយាមជ្រើសរើសលោកគ្រូ-អ្នកគ្រូ ដែលមានគរុកោសល្យច្បាស់លាស និងបទពិសោធន៍ល្អៗ ហើយបន្ទប់សិក្សាបំពាក់ដោយសម្ភារទំនើបៗ បណ្ណាល័យធំទូលាយ ហើយមានកម្មវិធីសិក្សាយ៉ាងច្រើនសម្បូរបែបដូចជា៖ កម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រ និងមានទំនុកចិត្តខ្ពស់មកលើសាលា ហើយខ្ញុំបាទក៏សូមជូនពរ ដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជួបប្រទះតែសេចក្តីសុខសប្បាយគ្រប់ក្រុមគ្រួសារ និងប្រាថ្នាអ្វីបានដូចបំណង។ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!