
លោក ជុំ ស៊ីធាន់
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាជ្រោយចង្វារសូមជម្រាបសួរលោក លោកស្រីជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ជាទីគោរពរាប់អាន !
ខ្ញុំបាទ ជុំ ស៊ីធាន់ ពិតជាមានបេតិសោមនស្សជាពន់ពេក ដែលបានចូលរួមជាមួយគ្រួសារ AIS។ ដោយឆ្លងកាត់ការចូលរួមបេសកកម្មដ៏ថ្លៃថ្លា លើការងារបណ្ដុះបណ្ដាលធនធានមនុស្សអស់រយៈពេលជិត៦ឆ្នាំ ជាមួយស្ថាប័នអប់រំ (AIS) ពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២១ ប្រកបដោយសេចក្ដីព្យាយាម ភាពស្មោះត្រង់ និងមនសិការវិជ្ជាជីវៈជាប់ជាប្រចាំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្ដល់ទំនុកចិត្តប្រគល់ តួនាទីដល់ខ្ញុំ ជាចាងហ្វាងរង ផ្នែកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខា ជ្រោយចង្វារ។
ក្នុងឱកាសនៃការចូលប្រតិបត្តិតួនាទីថ្មី សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ តាងនាមខ្ញុំជាទូតសុឆន្ទៈមួយរូបរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំសូមយក ឱកាសដ៏មានតម្លៃនេះ ពាំនាំយកនូវវិសេសភាពទាំងឡាយ ដែលជាសក្ដានុពល របស់ស្ថាប័ន ជូនទៅដល់លោក លោកស្រី និងអ្នកអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្រប់មជ្ឈដ្ឋានឱ្យជ្រួតជ្រាប និងបង្កើនជំនឿជាក់ថែមមួយកម្រិតទៀតមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង។
សូមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង បន្តវឌ្ឍនភាពជានិរន្តន៍ក្នុងការចូលរួមបំពេញកាតព្វកិច្ច បណ្ដុះទំពាំងដ៏មានគុណភាព និងគុណវុឌ្ឍិ ស្របតាមបាវចនារបស់ស្ថាប័ន គឺគុណភាព វិន័យ និងសេវាកម្ម។
សូមអរគុណ!