
លោក ផេង ឧត្តម
ប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាទួលគោកលោក ផេង ឧត្តម កើតនៅឆ្នាំ ១៩៩១ នៅខេត្តតាកែវ ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀបភាសាអង់គ្លេសពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅឆ្នាំ ២០១៦។ ពីឆ្នាំ ២០១២ ដល់២០១៥ ឧត្តមបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ក្រោយមកទៀត លោកបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីបអាមេរិកាំងចាប់តាំងពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។
លោក ផេង ឧត្តម បាននិងកំពុងបំរើរការជូន សាលារៀន អន្តរទ្វីបអាមេរិកាំង ក្នុងតួនាទីជាគ្រូក្រៅម៉ោងពេលដំបូង ហើយក៏បានប្តូរតួនាទីជាគ្រូពេញម៉ោងរហូតមក។ ដោយមានសម្ថភាពបង្រៀន ការចេះជួយក្រុមការងារដោយទឹកចិត្តល្អ និង បូកផ្សំនិងការសហការការងារល្អ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឧត្តម ត្រូវបានដំឡើងតួនាទីទៅជាអនុប្រធានគ្រូភាសាអង់គ្លេស។
ក្រោយមកទៀតដោយមានតម្រូវការរបស់សាលា និងបូកផ្សំនិងការសហការល្អ ឧត្តមត្រូវបានដំឡើងទៅជាប្រធានគ្រូភាសាអង់គ្លេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ ក្នុងនាមជាប្រធានគ្រូម្នាក់ ឧត្តម មានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងរីករាយក្នុងការជួយក្រុមការងារ និង សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីបអាមេរិកាំងនេះ ឱ្យមានភាពរីកចំរើនជាមួយគុណភាពខ្ពស់។
សូមអរគុណ !
លោក ផេង ឧត្តម កើតនៅឆ្នាំ ១៩៩១ នៅខេត្តតាកែវ ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀបភាសាអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅឆ្នាំ ២០១៦។ ពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន ឧត្តមបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត លោកបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីបអាមេរិកាំងចាប់តាំងពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។លោក ផេង ឧត្តម បាននិងកំពុងបំរើរការជូន សាលារៀន អន្តរទ្វីបអាមេរិកាំង ក្នុងតួនាទីជាគ្រូក្រៅម៉ោងពេលដំបូង ហើយក៏បានប្តូរតួនាទីជាគ្រូពេញម៉ោងរហូតមក។ ដោយមានសម្ថភាពបង្រៀន ការចេះជួយក្រុមការងារដោយទឹកចិត្តល្អ និង បូកផ្សំនិងការសហការការងារល្អ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឧត្តម ត្រូវបានតំឡើងតួនាទីជាអនុប្រធានគ្រូភាសាអង់គ្លេសដែលសម្របសម្រួលកម្មវិធីសិក្សាពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២ អមជាមួយកម្មវិធីចំណេះទូទៅភាសាខ្មែរស្របតាមស្តង់ដារអាមេរិកាំងនៅសាខាទួលគោក។ ក្នុងនាមជាអនុប្រធានគ្រូម្នាក់ ឧត្តម មានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងរីករាយក្នុងការជួយក្រុមការងារ និង សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីបអាមេរិកាំងនេះ ឱ្យមានភាពរីកចំរើននិងមានគុណភាពខ្ពស់។