
លោកស្រី គិត សុភ័ក្រ្ត
អនុប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងជម្រាបសួរមាតាបិតា និងអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទី ស្រលាញ់រាប់អាន!
នាងខ្ញុំឈ្មោះគិត សុភ័ក្រ្ត មានតួនាទីជាអនុប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង។ ផ្នែករដ្ឋបាលសាលា ជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្ម ទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះផ្នែកនេះត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗទៀត របស់សាលារៀនជាមួយការិយាល័យអប់រំ ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ សាលារៀន មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបតាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
គណៈកម្មការសាលាបានជ្រើសរើសលោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យ និងបទពិសោធន៍ល្អក្នុងការបង្រៀនមិនតែប៉ុណ្ណោះក្នុងបន្ទប់សិក្សា សាលាបានបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយថែមទាំងមានរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដសម្រាប់ថ្ងៃអនាគត។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសុខភាពល្អ សំណាងល្អ មានសុភមង្គលក្នុងគ្រួសារ។ជម្រាបសួរមាតាបិតា និងអ្នកអាណាព្យាបាលជាទីគោរព!