
លោក សោម ចាន់ណា
នាយកចាងហ្វាងជម្រាបសួរលោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាទីរាប់អាន!
ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានណែនាំខ្លួនក្នុងនាមជានាយកចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារ។
យើងខ្ញុំសង្ឃឹមថាតាមរយៈគេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់គ្នានឹងបានឃើញនូវសកម្មភាពសិក្សាដ៏សម្បូរបែប ទីធ្លាសាលារៀនដ៏មានផាសុកភាព និងបរិក្ខារសិក្សាទំនើបៗ ជាមួយលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ គរុកោសល្យ និងជំនាញវិជ្ជាជីវៈច្បាស់លាស់ សម្រាប់ផ្តល់សេវាកម្មអប់រំជូនប្អូនៗសិស្សានុសិស្ស ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ជឿជាក់ និងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការទទួលយកនូវការអប់រំប្រកបដោយគុណភាព។ ក្រៅពីកម្មវិធីសិក្សាគោលក្នុងថ្នាក់ សាលារៀន អន្តរទ្វីប អាមេរិកាំងបានបន្ថែមកម្មវិធីសិក្សាជាច្រើនដូចជា៖
- ការពិសោធន៍ ផ្សាភ្ជាប់ទ្រឹស្តីនិងការអនុវត្ត
- បណ្ណាល័យទំនើប ធំទូលាយ មានសៀវភៅគ្រប់កម្រិត គ្រប់ភាសា និងសម្បូរបែប
- ការសិក្សាស្រាវជ្រាវ
- ការអប់រំសុខភាពផ្លូវចិត្ត
- ការអប់រំសីលធម៌ និងបំណិនជីវិត
- សកម្មភាពកីឡា ជំនាញ (គំនូរ តន្ត្រី សិល្បៈ…)
- ការប្រឡងប្រកួតប្រជែងនានា
- កម្មវិធីសិក្ខាសាលាជាច្រើនសម្បូរបែប
- ដំណើរទស្សនកិច្ចសិក្សា
- សេវាសុខភាពសិស្ស
សកម្មភាពសិក្សាខាងលើ ជាកត្តាជំរុញឱ្យការសិក្សារបស់ប្អូនៗទទួលបាននូវការអប់រំតាមបែប បរិបទថ្មីសតវត្សរ៍ទី២១ ដែលផ្តោតលើវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឱ្យពួកគេរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងជាធនធានមនុស្សក្នុងការអភិវឌ្ឍគ្រួសារ សង្គម និងប្រទេសជាតិយើងឱ្យមានការរីកចម្រើនជាលំដាប់។
យើងខ្ញុំនឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្តល់ការអប់រំល្អដល់ប្អូនៗសិស្សានុសិស្ស ដោយផ្តោតទាំងលើគុណភាព វិន័យ និងសេវាកម្ម ដែលជាក្តីរំពឹងខ្ពស់របស់លោក លោកស្រីជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្សទាំងអស់គ្នា។
ចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ សូមទទួលបានសុខភាពល្អ និងសម្រេចបាននូវជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ!