លោក ហ៊ិន គឹមហៀក
ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ សាខាម៉ៅសេទុងសូមស្វាគមន៍ការមករៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង យើងខ្ញុំ!
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស ដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង ជាថ្នាលសម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះគ្រាប់ពូជមួយដ៏សំខាន់ដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ និងសេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលបានការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់។ ជាងនេះទៅទៀតសិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាងច្រើនពីសាលា រួមមាន៖ ចំណេះដឹង ចំណេះធ្វើពិតៗក្នុងសង្គម និងកម្មវិធីប្រគួតប្រជែង ដូចជា៖ ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី. គួច ការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉េងលី ជេ. គួច ការប្រឡងតែងសេចក្តី ម៉េងលី ជេ. គួច និង ការប្រកួតគូរគំនូរនិង តាំងពិព័រណ៌ស្នាដៃសិស្ស។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវវជន និងកីឡាជាគោល។ ក្រៅពីនេះទៀត អ្វីដែលអស្ចារ្យគឺសាលាមានកម្មវិធីថ្មីៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត ទស្សនកិច្ចសិក្សារបស់សិស្សគ្រប់កម្រិតមានទាំងក្នុង និងក្រៅប្រទេស កម្មវិធីសិក្ខាសាលាមានទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងច្រើនសម្បូរបែប និងការចូលរួមការងារសហគមន៍ជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដារខ្មែរ-អាមេរិកាំងពិតៗដល់បុត្រធីតារបស់លោកអ្នកទៅតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។
វិនិយោគលើការអប់រំ វិនិយោគនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!សូមស្វាគមន៍ការមករៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង យើងខ្ញុំ!

វិនិយោគលើការអប់រំ វិនិយោគនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!