លោក នាក់ លីណា
អនុប្រធានផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងលោក នាក់ លីណា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោកទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធានាគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារនឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សាលោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សា ទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សារហូតមកដល់ពេលបច្ចុប្បន្ន។
គោលបំណង ផ្នែកលេខាធិការកម្មវិធីសិក្សា គឺដើម្បីបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនឱ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ជាពិសេសការរៀបចំឯកសារគតិយុត្តិផ្សេងៗ ដែលជាតម្រូវការរបស់ការិយាល័យអប់រំខណ្ឌ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងនាយកដ្ឋានចំណេះទូទៅឱ្យស្របតាមក្របខណ្ឌច្បាប់គុណវុឌ្ឍិជាតិ។
បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធានលេខាធិការកម្មវិធីសិក្សា ហើយជាសមាជិកគណៈកម្មទូទៅផងដែរ។
លោក នាក់ លីណា កើតនៅឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។ លោកទទួលបានបរិញ្ញាបត្រ ហិរញ្ញវត្ថុ និងធានាគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ២០១០។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ លោកបានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាលេខាធិការកម្មវិធីសិក្សានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ សកម្មក្នុងការបំពេញការងារនឹងរួមចំណែកក្នុងការអភិវឌ្ឍផ្នែកលេខាធិការកម្មវិធីសិក្សាលោកត្រូវបានដំឡើងតួនាទីពីលេខាធិការកម្មវិធីសិក្សា ទៅជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សារហូតមកដល់ពេលបច្ចុប្បន្ន។